ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

មជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកទេសបរទេសក្វាងស៊ី

non-broker-dealer regulated entities
សេចក្តីសង្ខេបសកម្មភាព

មជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកទេសបរទេសក្វាងស៊ី បង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ត្រូវគ្របគ្រងដោយនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ីជាផ្ទាល់។នៅឆ្នាំ២០១១ បានធ្វើកិច្ចសហការនៅលើការប្រមូលធនធាន និងការពង្រឹងសកម្មភាពនៃសេវាកម្ម   ហើយបង្កើតឡើងវេទិកាទាំង ៥ គឺការផ្ទេរបច្ចេកទេស ការបង្កើតទំនាក់ទំនងខាងក្រៅ ការបណ្តុះបណ្តាលខាងបច្ចេកវិទ្យា ការតាំងពិព័រណ៍បច្ចេកទេស និង ការផ្សព្ធផ្សាយបច្ចេកវិទ្យា   ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្រ្តក្វាងស៊ី  ទីផ្សារបច្ចេកវិទ្យាក្វាងស៊ី, មជ្ឈមណ្ឌលសេវាកម្មសម្រាប់បង្កើតការងារខាង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ី។ស្ថាប័ននេះ មានទំហំផ្ទៃដី២៨៦៨១ ម៉ែត្រការ៉េ ទំហំសំណង់មាន១៧១៤៦ ម៉ែត្រការ៉េ មានក្រុមផ្តល់សេវាបច្ចេកទេសយ៉ាងជំនាញ។នៅក្នុងដំណើរការ២០ឆ្នាំមក  ឈរលើមូលដ្ឋានការទំនាក់ទំនងការសិក្សានៅក្នុងតំបន់  ការផ្លាស់ប្តូរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការសម្រាប់អាស៊ាន ការបណ្តុះបណ្តាលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិយមនៃវិទ្យាសាស្រ្ត  ការលើកកម្ពស់និងការបង្ហាញសមិទ្ធផលបច្ចេកវិទ្យានិងការផ្ទេរបច្ចេកវិទ្យា យើងបានទទួលរង្វាន់ជាតិជាច្រើន និង បានទទួលវិញ្ញាបនប័ត្រប្រព័ន្ធគុណភាព ISO9001 អន្តរជាតិ។ប្រកាន់ខ្ជាប់គោលបំណងគាំពារការគំនិតច្នៃប្រឌិតថខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ី  យើងនឹងរួមដៃជាមួយគ្រប់ថ្នាក់នៅក្នុងសង្គម ដើម្បីទទួលបានជោគជ័យដ៏រុងរឿង!


កិច្ចការសំខាន់ៗ


វេទិកាផ្ទេរបច្ចេកវិទ្យា៖ អនុវត្តសេវាកម្មតាមដាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានាយកដ្ឋានគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្វយ័តតំបន់ក្នុងស្រុកនិងខ្នាតធំនៅខាងក្រៅ បំពេញការងារនៃស្ថានីយ៍ច្នៃប្រឌិតថ្មីរបស់ក្វាងស៊ីនៃប្រទេសចិនន អនុវត្តការងាររបស់លេខាធិការដ្ឋានសម្ព័ន្ធបច្ចេកវិទ្យាក្វាងស៊ីនិងអនុវត្តការងារឯកទេសលើគ្រប់ប្រភេទកម្មសិទ្ធិបញ្ញានិងការផ្ទេរបច្ចេកវិទ្យា  បន្ទាប់មកការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបានចុះហត្ថលេខារវាងនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃតំបន់ស្វយ័តនិងសាកលវិទ្យាល័យវិទ្យាស្ថាននិងសហគ្រាសនៅក្រៅតំបន់។


វេទិកាផ្ទេរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបរទេស៖ ទទួលរុងការរៀបចំគណៈប្រតិភុសម្រាប់ធ្ចើទស្សនកិច្ចខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្រៅប្រទេស ការជ្រើសរើសអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅរៀននៅក្រៅប្រទេស និងការរៀបចំនិងអនុវត្តគ្រប់សន្និសីទសិក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្ដរជាតិគ្រប់ប្រភេទនិងសកម្មភាពវិនិយោគផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ព្រមទាំងអញ្ជើញគណៈប្រតិភូនិងធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៃអង្គការមិនមែនរដ្ឋាភិបាលមកធ្វើទស្សនកិច្ចនិងសិក្សានៅក្វាងស៊ីដើម្បីអនុវត្តការណែនាំវិទ្យាសាស្រ្តនិងបច្ចេកទេសនៅក្រៅប្រទេសនិងអ្នកជំនាញក  ដើម្បីចូលរួមក្នុងការងារពាក់ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាចិន - អាស៊ាន។


វេទិកាបណ្តុះបណ្តាលខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបរទេស៖ទទួលធ្វើសិក្ខាសាលាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកម្រិតខ្ពស់ថ្នាក់ជាតិនិងថ្នាក់តំបន់ ទាំងបណ្តុះបណ្តាលបុគ្គលក បច្ចេកទេសពិសេស ជាដើម ព្រមទាំងរៀបចំសន្និសីទសិក្សានិងរបាយការណ៍សិក្សា។

វេទិកាពិព័រណ៍បច្ចេកវិទ្យា៖អនុវត្តសកម្មភាពខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាតិប្រចាំឆ្នាំនៅក្នុងសកម្មភាពក្វាងស៊ី  ពិព័រណ៍បច្ចេកវិទ្យាទំនើបចិន - អាស៊ាន សកម្មភាពសប្តាហ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្វាងស៊ី រៀបចំវេទិកាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងសកម្មភាពណែនាំបច្ចេកវិទ្យា។ល។ ក្រៅពីនោះក៏អាចរៀបចំគណៈប្រតិភូចូលរួមពិព័រណ៍បច្ចេកវិទ្យាចិនអន្តរជាតិ  ពិព័រណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិនៅទីក្រុងប៉េកាំងប្រទេសចិន ជាដើម។

វេទិកការផ្សព្ធផ្សាយបច្ចេកវិទ្យា៖អនុវត្តសកម្មភាពការណែនាំវិទ្យាសាស្រ្តនិងបច្ចេកវិជចូលក្នុងជនបទកម្រិតតំបន់ស្វ័យ ប្រារព្ធធ្វើជាចុងសប្តាហ៍វេជ្ជបណ្ឌិតជនិងសាស្ត្រាចារ្យសាស្ត្រាចារ្យវិទ្យាសាស្ត្រដែលមានប្រជាប្រិយដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយវិទ្យាសាស្ត្រផ្សេងៗទៀតសម្រាប់តំបន់។

ការគ្រប់គ្រងគម្រោងដំណើរការខាងបច្ចេកវិទ្យា៖អនុវត្តនូវដំណើរការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្នាក់តំបន់ស្វយ័តមួយចំនួន ដែលមានការសម្របសម្រួលក្នុងការគ្រប់គ្រង ហើយផ្តល់សេវាចុះបញ្ជីលើសហគ្រាសបច្ចេកវិទ្យា និង វិទ្យាសាស្ត្រឯកជន និងកិច្ចព្រងព្រេងលើបច្ចេកទេស៕


វិស័យអនុវត្តជាក់ស្តែង

ពិនិត្យឡើងវិញ​ចំពោះកិច្ចសហប្រតិបត្តិការ