<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

មិនគិតពីចម្ងាយថាឆ្ងាយប៉ុណ្ណាទេ ចិន‍​​~អាស៊ានរួមគ្នាឆ្ពោះទៅកាន់ការឆ្នៃប្រឌិតដ៏ឈានមុខគេ

កាលផ្សាយ:2018-09-21 09:20:14   ប្រភពអត្ថបទ:本站原创

នៅថ្ងៃទី 11 ខែកញ្ញាសន្និសីទសហប្រតិបត្តិការបច្ចេកវិទ្យា និងការឆ្នៃប្រឌិតចិន - អាស៊ានលើកទី 6 បានបើកធ្វើនៅទីក្រុងណាននីង

ហើយមានមេដឹកនាំមកពីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសចិន,កម្ពុជា,ឥណ្ឌូនេស៊ី,ឡាវ,ភូមា,ថៃ, 

ហ្វីលីពីន,វៀតណាមនិងបណ្តាប្រទេសអាស៊ានដទៃទៀត អ្នកតំណាងជាន់ខ្ពស់និងអ្នកតំណាងមកពីវិទ្យាសាស្ត្រផ្សេងៗបានជួបជុំគ្នាដើម្បីពិភាក្សាពីការច្នៃប្រឌិត។

 

«បណ្តាប្រទេសអាស៊ានដែលសហការចូលរួមបង្កើតផ្លូវជំនួញសូត្រសមុទ្រសតវត្សទី21 ក្នុងកិច្ចសហប្រតិបត្តិការការច្នៃប្រឌិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិន - អាស៊ានគឺមានសក្តានុពលដ៏អស្ចារ្យ»លោក Zhang Jianguoអនុរដ្ឋមន្រ្តីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសចិនបានបង្ហើញនៅលើសន្និសីទថា ដើម្បីនាំឱ្យសហការឆ្នៃប្រឌិតប្រទេសចិន~អាស៊ានកាន់តែស្អិតរមួត គឺគាត់ផ្តល់យោបល់ថាគួរតែពង្រឹងប្រាស្រ័យទំនាក់ទំនងនៃគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រេចបាននូវយុទ្ធសាស្ដ្រអភិវឌ្ឍន៍, បណ្តុះបណ្តាលទេពកោសល្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីស្វែងរកនូវការអភិវឌ្ឃន៍រួម។

អ្នកតំណាងប្រទេសឡាវបានបង្ហើញភាពគាំទ្រ និងយោព្រមធ្វើការជាមួយគ្នាដើម្បីបង្កើតការច្នៃប្រឌិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងតំបន់។ ហើយកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន - ថៃនិងគម្រោងមូលដ្ឋានគ្រឹះស្តីពីការបណ្តុះបណ្តាលជំនាញប៉ិនប្រសព្វចិននិងអាស៊ាន ... កិច្ចព្រមព្រៀងនិងគម្រោងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគន្លឹះទ្វេភាគី ក៏នឹងត្រូវចុះហត្ថលេខាដើម្បីប្រមូលផ្តុំធនធានចិននិងអាស៊ានដើម្បីជួយកសាងសហគមន៍ច្នៃប្រឌិតចិននិងអាស៊ានផងដែរ

ក្នុងកិច្ចប្រជុំលើកទី 5 មុននេះមានមន្រ្តីជាន់ខ្ពស់បច្ចេកវិទ្យានៃប្រទេសចិននិងអាស៊ានចំនួន49នាក់បានចូលរួមកិច្ចប្រជុំនេះ ហើយមានភ្ញៀវចូលរួមជាង 940 នាក់និងបានសម្រេចចំនួន175 គម្រោងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ហើយទទួលបានទឹកប្រាក់សហប្រតិបត្តិការចំនួនជាង500លានដុល្លារផងដែរ

យន្តការសហប្រតិបត្តិការក្នុងឆ្នាំមុនៗគឺមានការកើនឡើងជាលំដាប់ បច្ចេកវិទ្យារបស់មនុស្ស, ការផលិតឈានមុខគេ, ភាពទំនើបនៃអ៊ិនធឺណេត និងបច្ចេកវិទ្យាផ្សេងៗទៀតដែលនាំអោយសមិទ្ធផលកើនឡើង។

នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានគាំទ្រគម្រោងសហប្រតិបត្តិការជាង 1000 រួមទាំងឧស្សាហកម្មផ្សេងៗនិងជីវភាពរស់នៅរបស់ប្រជាជននិងសង្គមដោយមានទម្រង់ផ្សេងៗគ្នានិងលទ្ធផលប្រកបដោយភាពល្អប្រសើរ។

 

ចាប់ពីឆ្នាំ 2018 ដល់ឆ្នាំ 2020 ខេត្តក្វាងស៊ីនឹងទទួលបានអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើមចំនួន 100 នាក់មកពីអាស៊ាននិងប្រទេសបែលហ្សិកដើម្បីចូលរួមក្នុងប្រទេសចិនពង្រីកការផ្លាស់ប្តូរមនុស្សវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាយ៉ាងសកម្មសហការនិងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងរួមគ្នាដោះស្រាយបញ្ហាបច្ចេកទេសសំខាន់ៗដែលពួកគេប្រឈម និងអាចបង្កើនការអភិវឌ្ឍទៅវិញទៅមកផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដោយពេញលេញ

អ្នកដែលមានទេពកោសល្យត្រូវបានតភ្ជាប់គ្នា និងកសាងឡើងជាលំដាប់។ ប្រទេសចិន និងបណ្តាប្រទេសអាស៊ាននឹងរួមគ្នាសរសេរជំពូកថ្មីស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងវប្បធម៌និងកិច្ចសហប្រតិបត្តិការ។