<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

សន្និសីទ ការផ្ទេរផ្ទូរបច្ចេកវិទ្យានិងការច្នៃប្រឌិតចិន - អាស៊ានលើកទី៦ដើម្បីលើកកម្ពស់ការសហប្រតិបត្តការជោគជ័យរួមនៃសាជីវកម្ម

កាលផ្សាយ:2018-09-16 09:22:11   ប្រភពអត្ថបទ:本站原创

នៅថ្ងៃទី១១ដល់១៥នៃខែកញ្ញាឆ្នាំ២០១៨នេះ សន្និសីទការផ្ទេរផ្ទូរបច្ចេកវិទ្យា និងការច្នៃប្រឌិតចិន - អាស៊ានលើកទី៦បានប្រារព្ធឡើងនៅទីក្រុងណាននីងដោយជោគជ័យ ហើយក៏បានសម្រាច់និងចុះហត្ថលេខានូវកិច្ចព្រមព្រៀងដោយទទួលបានសមិទ្ធផលដល់ល្អមួយចំនួនផងដែរ។

 

កិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសមីយាន់ម៉ានិងមន្ត្រីអភិវឌ្ឍបច្ចេកទេសខេត្តហ្វាងស៊ី

លើសពីនេះទៅទៀតក្រុមហ៊ុន ជាច្រើនបានប្រើប្រាស់វេទិកានេះដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរផ្នែកបច្ចេកទេស ពិគ្រោះ និងសិក្សាពីទស្សនកិច្ចនៅតាមតំបន់  និងបានធ្វើការទំនាក់ទំនងយ៉ាងស៊ីជម្រៅ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យរួមគ្នា។ ក្នុងខណៈពេលនោះក្រុមហ៊ុនជាច្រើននៅខេត្តក្វាងស៊ីនិងប្រទេសមីយ៉ាន់ម៉ាក៏មានសហប្រតិបត្តិការមួយចំនួនផងដែរ។

 

 

 

 

សមិទ្ធផលទី១៖ គឺការសហការរបស់ក្រុមហ៊ុនទាំង៤ (ក្រុមហ៊ុនក្វាងស៊ីហ្គូបូបច្ចេកវិទ្យា, ក្រុមហ៊ុនហាវខៃជីវសាស្ត្រ, មជ្ឈមណ្ឌលផ្ទេរផ្ទូរបច្ចេកវិទ្យាចិន - កម្ពុជា និងសមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា) ដោយបានចុះហត្ថលេខានាថ្ងៃទី១២ ខែកញ្ញទៅលើប្រធានបទ«ការបង្កើតគ្រាប់ពូជកសិកម្មដែលមានគុណភាពខ្ពស់ និងបច្ចេកទេសក្នុងការជ្រើសរើសគ្រាប់ពូជត្រូវបានបង្ហាញនៅក្នុងប្រទេសកម្ពុជាយ៉ាងទូលំទូលាយ» ការសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍នៃការស្រាវជ្រាវវិទ្យាសាស្ត្រ, ការបណ្តុះបណ្តាលបុគ្គលិក,ការកសាងក្រុមបច្ចេកវិទ្យាថាមពលថ្មី, បច្ចេកវិជ្ជាកសិកម្មនិងធនធានទីផ្សារព្រមទាំងអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍផលិតកម្មនិងការលើកកម្ពស់ទីផ្សារដើម្បីជំរុញការរួមបញ្ចូលថាមពលថ្មីនិងកសិកម្មបៃតង។

 

សមិទ្ធផលទី២៖ គឺការសហការរបស់ក្រុមហ៊ុនទាំង៤ (ក្រុមហ៊ុនក្វាងស៊ីហ្គូបូបច្ចេកវិទ្យា, ក្រុមហ៊ុនហាវខៃជីវសាស្ត្រ, មជ្ឈមណ្ឌលផ្ទេរផ្ទូរបច្ចេកវិទ្យាចិន - កម្ពុជា និងសមាគមអភិវឌ្ឍន៍កសិកម្មកម្ពុជា)ដោយបានចុះហត្ថលេខានាថ្ងៃទី១២ ខែកញ្ញទៅលើប្រធានបទ«ការបង្ហាញនិងការផ្សព្វផ្សាយបច្ចេកទេសដាំទំពាំងបាយជូរដែលមានគុណភាពខ្ពស់នៅប្រទេសកម្ពុជា» គម្រោងនេះនឹងអាចបំពេញនូវចន្លោះមិនគ្រប់គ្រាន់ក្នុងការដាំទំពាំងបាយជូរដែលមានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។

 

សមិទ្ធផលទី៣៖ គឺ«ការលើកកម្ពស់ផលិតផលពន្លឺព្រះអាទិត្យ(សូឡា)ប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅកម្ពុជា» នឹងរួមគ្នាលើកកម្ពស់ផលិតផលពន្លឺព្រះអាទិត្យ(សូឡា)របស់ខេត្តក្វាងស៊ីនៅក្នុងប្រទេសកម្ពុជានិងបំភ្លឺដល់ដីកម្ពុជាផងដែរ។

សមិទ្ធផលទី៤៖ គឺ«ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនក្វាងស៊ីហ្គូបូបច្ចេកវិទ្យាជាមួយនាយកដ្ឋានច្នៃប្រឌិតនៃក្រសួងអប់រំនៃប្រទេសមីយ៉ាន់ម៉ា» គម្រោងនេះនឹងផ្តល់នូវការសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាសម្រាប់សហគ្រាសនានា។

 

សមិទ្ធផលទី៥៖ គឺ «សន្និសិទអន្តរជាតិស្តីពីការសិក្សាអំពីប្រសិទ្ធភាពនិងឧបករណ៍សម្គាល់គុណភាពនៃឱសថបុរាណចិន (ឱសថបុរាណ)» ដែលបានប្រារព្វនាថ្ងៃទី១២ ខែកញ្ញ។ ហើយអ្នកជំនាញនិងអ្នកប្រាជ្ញល្បីៗ ចំនួន ១៥រូបមកពីប្រទេសចិននិងអាស៊ានបានធ្វើរបាយការណ៍មួយដ៏ល្អសម្រាប់ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នាផ្នែកឱសថបុរាណចិន - អាស៊ាន។