<
ស្វាគមន៍នៃការមកដល់មជ្ឈមណ្ឌលការផ្ទេរបច្ចេកវិទ្យាចិន-កម្ពុជា

កិច្ចសហប្រតិបត្តិការបច្ចេកទេសចិន - អាស៊ានដឹកនាំអនាគតជាមួយការច្នៃប្រឌិតថ្មី

កាលផ្សាយ:2018-09-17 09:27:19   ប្រភពអត្ថបទ:本站原创

នៅថ្ងៃទី ១១ខែកញ្ញាសន្និសីទសហប្រតិបត្តិការបច្ចេកវិទ្យាចិន - អាស៊ានលើកទីដែលរៀបចំឡើងដោយក្រសួងបកច្ចេវិទ្យានៃប្រទេសចិននិងរដ្ឋាភិបាលនៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជួង និងរៀបចំរួមគ្នាដោយនាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្វាងស៊ីនិងមជ្ឈមណ្ឌលបច្ចេកទេសចិន - អាស៊ានត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងណាននីង។

 

សន្និសីទនេះគម្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ដល់ថ្ងៃទី១៥ ដែលក្រោមប្រធានបទ«គំនិតច្នៃប្រឌិតថ្មីនាំមកនូវឈានមុខគេនាពេលអនាគត»។ ប្រៀបធៀបនឹងសន្និសីទលើកទី៥ ឆ្នាំនេះមានការលក្ខណៈប្លែកហើយពិសេសៗជាច្រើនដូចជាទី១ លើកកម្ពស់កម្រិតនិងខ្នាតនៃសន្និសីទ ដើម្បីអោយមានភាពទាក់ទាញមនុស្សចូលរួម និងបង្កើនភាពល្បីល្បាយកាន់តែច្រើនជាងមុន។ ទី២ បង្កើននូវចំនួនអ្នកចូលរួម ដើម្បីបង្កើននូវភាពឈានមុខគេនៅក្នុងការអភិវឌ្ឍន៍នៃអង្គភាពច្នៃប្រឌិត។ ទី៣គឺដើម្បីគូសបញ្ជាក់ភាពថ្មីថ្មោងរៀបចំប្រធានបទថ្មីនិងខ្លឹមសារថ្មីនៃសន្និសីទនិងអនុវត្តគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយផ្លូវមួយ"និងពន្លឿនការបើកចំហនិងកិច្ចសហប្រតិបត្តិការនៃសមត្ថភាពច្នៃប្រឌិត។ ទី៤ មានគោលបំនងលើកកំពស់ប្រសិទ្ធភាពនិងការស្ថាបនាសមិទ្ធផលសហប្រតិបត្តិការសំខាន់ៗនៅក្នុងពិធីបើកពិព័រណ៍និងចុះហត្ថលេខាលើសមិទ្ធផលសហប្រតិបត្តិការច្នៃប្រឌិតសំខាន់មួយចំនួននៅក្នុងសន្និសិទ។ ទី៥ ត្រូវប្រកាន់ខ្ជាប់ភាពថ្មី ឬការឆ្នៃប្រឌិតថ្មីជានិច្ច និងភាពជោគជ័យក្នុងសមត្ថភាពនិងកម្រិតជំនាញ។

 

លោក FeiZhirongអនុប្រធានតំបន់ស្វយ័តក្វាងស៊ីជនជាតិជួងបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថាខេត្តក្វាងស៊ីជាព្រំដែននិងជាបង្អួចនៃកិច្ចសហប្រតិបត្តិការបើកទូលាយរបស់ចិនជាមួយអាស៊ានកំពុងបង្កើតកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងឆានែលអន្តរជាតិសម្រាប់អាស៊ាននិងបង្កើតចំណុចគន្លឹះយុទ្ធសាស្រ្តថ្មីសម្រាប់ការបើកនិងអភិវឌ្ឍន៍តំបន់ភាគកណ្តាលនិងភាគខាងត្បូងដែលបង្កើតជា "ខ្សែក្រវាត់មួយផ្លូវមួយ"។ បន្តទំនាក់ទំនងបណ្តាប្រទេសអាស៊ានអោយកាន់តែស៊ីជម្រៅ ក្រោមការណែនាំរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនក្វាងស៊ីនឹងលើកកម្ពស់ភាពស៊ីជម្រៅនៃភាពជាដៃគូការច្នៃប្រឌិតចិននិងអាស៊ានលើកកម្ពស់ការអភិវឌ្ឍន៍ឧទ្យានបច្ចេកវិទ្យាចិន - អាស៊ានលើកកម្ពស់កិច្ចសហប្រតិបត្តិការការច្នៃប្រឌិតសុខភាពចិន -អាស៊ានកាន់តែស៊ីជម្រៅនិងជំរុញការពង្រឹងការផ្លាស់ប្តូរមនុស្សសាស្ត្រវិទ្យានិងបច្ចេកវិទ្យាចិន - អាស៊ាន។